ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ព្រមទាំងថ្នាំញៀន២កញ្ចប់ និងដកហូតម៉ូតូ២គ្រឿង

ភ្នំពេញ: ជនសង្ស័យ ៤នាក់ ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌ ជ្រោយចង្វារ ធ្វើការឃាត់ខ្លួន ជាបន្តបន្ទាប់ ព្រមទាំងដកហូត នៅថ្នាំញៀន ២កញ្ចប់ និងម៉ូតូ ២គ្រឿង កាលពីវេលាម៉ោង ៨និង០០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ៦ ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចយើង បានធ្វើការត្រួតពិនិត្យ ច្បាប់ចរាចរផ្លូវគោក និងឆែកឆេរអាវុធជាតិផ្ទុះ ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចយើង ធ្វើការឃាត់ខ្លួន ជនសង្ស័យទាំងនោះជាបន្តបន្ទាប់ ដើម្បីត្រួតពិនិត្យ និងឆែកឆេររកឃើញ នៅម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ២កញ្ចប់ ជាប្រភេទ ម៉ាទឹកកក និងបានដកហូតនៅម៉ូត ២គ្រឿង ហើយកម្លាំងសមត្ថកិច្ច យើងបានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរ ។

ជនសង្ស័យទាំង ៤នាក់ដែលកម្លាំង នគរបាលខណ្ឌជ្រោយចង្វារ ឃាត់នោះ ទី១ មានឈ្មោះ ម៉ូង មឿន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មករសំណង់, ទី២ មានឈ្មោះ ទិត្យ ឡុន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្នអ្នកទាំង ២នាក់ ស្នាក់នៅក្នុងការដ្ឋានសំណង់ តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ, ទី៣ មានឈ្មោះ ហើង នី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនគូបូតា ស្នាក់នៅភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងទី៤ មានឈ្មោះ សាន់ វិជ្ជា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ព្រមទាំងបានដកហូត នៅម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ២កញ្ចប់ និងម៉ូតូ ២គ្រឿង ទី១ម៉ាក Smash Revo សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X-7752 និងទី២ម៉ាក ស៊ុយសូគីនិត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-6377 ។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ រួចទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

photo_2016-08-11_17-16-02

photo_2016-08-11_17-16-06

photo_2016-08-11_17-16-09

photo_2016-08-11_17-16-12

មតិយោបល់