ព័ត៌មានជាតិ

ព្រះចៅអធិការវត្ត សុវណ្ណធម្មរាជ មិនគាំទ្រ លោក រស់ សារិន ទើបមិនចូលរួមក្នុងកម្មវិធី

ភ្នំពេញៈ ព្រះតេជគុណ គង់ សាមន ព្រះចៅអធិការវត្ត សុវណ្ណធម្មរាជ មានចេតនា មិនចូលរួមក្នុងកម្មវិធី ស្តីពីការអនុញ្ញាត ជូនលោក រស់ សារិន បន្តការសាងសង់ឲ្យ រួចរាលនូវព្រះវិហា និងសាឆាន់ ក្រោយពី មានកិច្ចប្រជុំ សម្រេចកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ នៅរដ្ឋបាលរាធានីភ្នំពេញ និងមានចំណារ ពីលោក អភិបាលរាជធានីភ្នំពេញ លេខ ២១៤/១៦លស.អ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ។

ក្រោយពីលោក រស់ សារិន មានបញ្ហានៅទីនោះកាលពីឆ្នាំ២០០៦ ហើយក៍បានឈប់ពី គណៈកម្មការវត្តអស់មួយរយៈ ហើយត្រូវបាន ព្រះចៅអធិការតែងតាំងគណៈកម្មការថ្មី ដោយឃើញថា នៅក្នុងអារាមនោះ សំណង់ដែល លោកបានកសាងគ្មានការសាងសង់បន្ត ទើបសាលារាជធានី បានសម្រេចឲ្យលោក រស់ សារិន អតីតគណៈកម្មការ ចាស់បន្តការសាងសង់ សំណង់នោះឡើងវិញ ។

កម្មវិធីនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ នៅសាលាសង្កាត់ពញាពន់ ក្រោមវត្តមានលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាល ខណ្ឌព្រែកព្នៅ ព្រមទាំងលោកស្រីចៅសង្កាត់ និងមន្ត្រីក្រោមឱវាតរួម ជាមួយកម្លាំងសមត្ថកិច្ចចូល រួមនាឱកាសនោះផងដែរ ។

នៅក្នុងឱកាសនោះដែរ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានថ្លែងថា គោលបំណងរបស់លោក មកចូលរួមក្នុងឱកាសនេះ គឺដើម្បីសំណូមពរដល់ពុទ្ធបរិស័ទ ចំណុះជើងវត្ត គណៈកម្មការ និងព្រះចៅអធិការវត្ត សុវណ្ណធម្មរាជ ត្រូវចូលរួមសហការគ្នា ក្នុងការសាងសង់សមិទ្ធផលនៅក្នុងវត្ត សុវណ្ណធម្មរាជ សម្រាប់បំរើផលប្រយោជន៍ ពុទ្ធបរិស័ទគោរពបូជា ជាក់ស្តែងនៅក្នុងវត្ត សុវណ្ណធម្មរាជ មានគរុភណ្ឌមួយចំនួន នៅមិនទាន់បានសាងសង់ រួចរាលនៅឡើយទេ ។

ដូច្នេះដើម្បីតបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំព្រះករុណាសូមទូល ប្រគេនព្រះតេជគុណជ្រាបថា កន្លងមកលោក រស់ សារិន អាយុ ៦៨ឆ្នាំ ជាអតីតជាគណៈកម្មការវត្ត សុវណ្ណធម្មរាជ និងមានទីលំនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ លោកធ្លាប់បាន កសាងសមិទ្ធផលក្នុងវត្តនេះ ដើម្បីទុក្ខបំរើ ផលប្រយោជន៍ សំរាប់ពុទ្ធបរិស័ទគោរពបូជា ហើយដើម្បីបន្តនិរន្តរភាព នៃការសាងសង់សមិទ្ធផល នៅក្នុងវត្តនេះ ឲ្យមានការរីកចំរើនបន្ថែមទៀត ក៏ដូចវិស័យព្រះពុទ្ធសាសនានោះ ។

រដ្ឋបាលសាលារាជធានីភ្នំពេញ ស្នើសុំព្រះតេជគុណសហការ ជាមួយលោក រស់ សារិន ស្វែករកបច្ច័យ ដើម្បីបន្តការសាងសង់ គរុភណ្ឌវត្តទាំងពី ខាងលើឲ្យបានរួចរាល់ ប៉ុន្តែមិនអនុញ្ញាត ឲ្យប្រជាពលរដ្ឋបន្តស្នាក់នៅ ក្នុងបរិវេណវត្តឡើយ ។

ក្រោយពេលបញ្ចប់ ការសាងសង់គណៈកម្មការវត្ត និងលោក រស់ សារិន ត្រូវធ្វើលិខិតជាផ្លូវការ ដោយមានការ បញ្ជាក់ពីអាជ្ញាធរ-សង្កាត់-ខណ្ឌ និងមន្ទីរធម្មការរាជធានីភ្នំពេញ ដើម្បីប្រគល់សមិទ្ធផលទាំងអស់ នោះប្រគនដល់ព្រះចៅអធិការវត្ត គ្រប់គ្រង់ថែរក្សាទុក ជាប្រយោជន៍សាធារណៈសំរាប់ការ គោរពបូជារបស់ពុទ្ធបរិស័ទ ។

ទន្ទឹមនឹងនេះដែលព្រះតេជគុណ និងគណៈកម្មការវត្ត ត្រូវធ្វើរបាយការណ៍អំពីសមិទ្ធផល នៃការបន្តសាងសង់សំណង់ ទាំងពីរខាងលើនៅក្នុងវត្តរយៈពេល ៣ខែម្តងមករដ្ឋបាល សាលារាជធានីភ្នំពេញ ។ ពាក់ពន្ធ័នឹងករណីខាងលើនេះដែរ អ្នកសារព័ត៌មានយើង ខ្ញុំមិនអាចសុំការបំភ្លឺពីព្រះចៅអធិការ និងគណៈកម្មការវត្តបានទេព្រោះព្រះតេជគុណ និងគណៈកម្មការវត្តជាប់រវល់ មកសូត្រមន្តនៅភ្នំពេញ ដោយមានរយៈពេលរហូតដល់ទៅ ៣ថ្ងៃទើបត្រឡប់មកវត្តវិញ ៕

photo_2016-08-11_17-25-45photo_2016-08-11_17-25-49photo_2016-08-11_17-25-52photo_2016-08-11_17-25-55photo_2016-08-11_17-25-58photo_2016-08-11_17-26-07photo_2016-08-11_17-26-20photo_2016-08-11_17-26-39

មតិយោបល់