ស្ទឹងត្រែងៈ យោងតាមផេករបស់GRS News បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយលើករវៀងរថយន្តបុករថយន្ត បណ្ដាលឱ្យមនុស្សរងរបួសធ្ងន់០១នាក់ប្រុស របួសស្រាលមួយនាក់ប្រុសរថយន្តខូចធ្ងន់០១គ្រឿង ខូចស្រាល០១គ្រឿង។
បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោ១២និង៤០នាទីថ្ងៃទី ១០ខែមករាឆ្នាំ ២០២១ នៅលើផ្លូវជាតិ០៩ នៅចំណុចទួលពងទាភូមិសំអាងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង មានករណីគ្រោះថ្នាក់ចរាចរណ៍១ លើក -អ្នកបើកបរឈ្មោះសាយ ប៊ុនថេតភេទប្រុសអាយុ៤២ ឆ្នាំជនជាតិខ្មែរមុខរបរកសិករ រស់នៅភូមិថាឡាបរិវ៉ាត់.ឃុុថាឡាបរិវ៉ាត់ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង បើកបររថយន្តម៉ាកស្តារិចពណ៌ទឹកប៊ិចពាក់ផ្លាកលេខស្ទឹងត្រែង២A០២៨២ទិសដៅពីលិចទៅកើតបានបុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខត្បូងឃ្មុំ៣A០៦២៩សណ្តោងសឺមីរ៉ឺម៉កពណ៌ទឹកប៊ិចពាក់ស្លាកលេខ ព្រៃវែង4 A០១២២ទិសដៅពីកើតទៅលិចអ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយកើតហេតុបានរត់គេចខ្លួនបាត់បន្សល់តែរថយន្តនៅកន្លែងកើតហេតុ
+អ្នករងរបួស
១.ឈ្មោះ សាយ ប៊ុនថេតអ្នកបើកបររថយន្តម៉ាកស្តារិចបានរងរបួសធ្ងន់បញ្ញូនទៅមន្ទីរពេទ្យខេត្ត។
២.ឈ្មោះខ្លី វិច្ឆិកាភេទប្រុសអាយុ 18 ឆ្នាំមានទីលំនៅភូមិ.ឃុំថាឡាបរិវ៉ាត់ស្រុកថាឡាបរិវ៉ាត់ជាអ្នករួមដំណើរជាមួយរថយន្តស្តារិច បានរងរបួសស្រាលនិងបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
+កត្តាគ្រោះថ្នាក់ មិនប្រកាន់ស្ដាំ៕
មតិយោបល់