ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេង ជិះម៉ូតូបំពង់ស៊ីម៉ាំងបន្លឺសំឡេងខ្លាំងៗ ធ្វើការអប់រំ

បាត់ដំបង: នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ អនុវត្តតាមបទបញ្ជារបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាន បានធ្វើការត្រួតពិនិត្យនិងឃាត់ អ្នកប្រើប្រាស់ម៉ូតូដែល បំពាក់ដោយបំពង់សីម៉ាំងកែច្នៃបង្កសំឡេងខ្លាំងរំខានពេលយប់នៅក្នុងក្រុងបាត់ដំបងចំនួន ៨គ្រឿង។

ក្រោយពេលឃាត់រក្សាទុកម៉ូតូទាំង ៨គ្រឿង នេះរួចមកពិនិត្យឃើញថា ម៉ូតូទាំងនេះក្រៅពីការកែ ច្នៃបំពង់ស៊ីម៉ាំងដើម្បីបន្លឺសំឡេងខ្លាំងៗនៅ មានលក្ខណ:មិនត្រឹមត្រូវលើ ចំណុចផ្សេងទៀត ដែលផ្ទុយពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

នៅពេលនេះលោកឧត្តមសេនីយ៍ ស្នងការបានប្រគល់ភារកិច្ចទៅការិ យាល័យនគបាលចរាចរណ៍ ផ្លូវគោកអនុវត្ត ការដោយអប់រំណែនាំដល់ម្ចាស់ម៉ូតូឲ្យឈប់ប្រព្រឹត្តសកម្មភាពបែបនេះ បន្តទៀតនិងតម្រូវឲ្យប្តូរស៊ីម៉ាំងម៉ូតូ បានត្រឹមត្រូវរួចធ្វើការផាកពិន័យទៅតាមអំពើល្មើសច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកមុនពេលប្រគល់ជូនម្ចាស់វិញ៕

មតិយោបល់