ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់

ព្រះសីហនុៈ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣៥នាទីរសៀល ស្ថិតចន្លោះគីឡូម៉ែត្រ១៥៨-១៥៩ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ។

ម៉ូតូម៉ាក HONDA DREAM 2021 ពណ៌ខ្មៅ ពាក់ស្លាក់លេខ កំពង់ស្ពឺ 1Q-1424 អ្នកបើកបរឈ្មោះ ឃឿង វុទ្ធី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ធ្វើការរោងចក្រ រងរបួសធ្ងន់បាក់ជើងខាងស្តាំទីលំនៅ ភូមិអូរ ឃុំអូរ ស្រុកកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ។

ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់