ព័ត៌មានជាតិ

បុរសម្នាក់ទៅឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា សពបុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់អណ្តែតទឹកស្ទឹង នៅវេលាម៉ោង១រសៀលថ្ងៃទី៣០​ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្នុងស្ទឹងខាងលិចអាង​ ភូមិបត់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ ចម្ងាយពីភូមិប្រហែល៣៥០ម៉ែត្រ ។

លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា​ ៖ នៅវេលាម៉ោង១រសៀលថ្ងៃទី៣០​ ខែឧសភា ឆ្នាំ២០២០ ប្រជាពលរដ្ឋម្នាក់ឈ្មោះ​ ឃីម វឿ ភេទប្រុស អាយុ៥៨ឆ្នាំ​ រស់នៅភូមិបត់ត្រង់ ឃុំសំរោង បានប្រទះឃើញ សពអណ្តែតទឹកស្ទឹង នៅចំណុចក្នុងស្ទឹងខាងលិចអាង​ ភូមិបត់ត្រង់ ឃុំសំរោង រួចបានរត់មករាយការណ៍ឲ្យនគរបាលប៉ុស្តិ៍ទៅពិនិត្យមើលទើបដឹងថា ជនរងគ្រោះមានឈ្មោះ ព្រេក គា ភេទប្រុស អាយុ២៥ឆ្នាំ​ នៅភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

​លោកអធិការបានបញ្ជាក់ថា​ ៖​ នៅពេលនោះដែរ យើងបានបង្កើតក្រុមការងារ ដើម្បីពិនិត្យ ដោយមានសមាសភាព កម្លាំងអធិការដ្ឋាននគរបាលស្រុក នគរបាលប៉ុស្តិ៍ មេឃុំសំរោង មេភូមិធ្មេញត្រី តាមការពិនិត្យឃើញជនរងគ្រោះស្លាប់ដោយឆក់ត្រី ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ ព្រោះនៅជាប់នឹងខ្លួនមានដងឆក់ និងអាគុយ ពុំមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធនឹងករណីមនុស្សឃាតឡើយ។ក្រោយពីពិនិត្យរួច សពប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់