ព័ត៌មានជាតិ

ស្រះទឹកមុខសណ្ឋាគារ ឡុងប៊ិច ឆក់យកជីវិតស្ត្រីតួកគីម្នាក់

ព្រះសីហនុ: ស្រ្តីជនជាតិតួកគីម្នាក់បានលង់ទឹកស្រះស្លាប់នៅមុខការដ្ឋានសាងសង់សណ្ឋាគារ ឡុងប៊ិច លំដាប់ផ្កាយ៥ នៅសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៣និង៤៥នាទីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦។

ស្រ្តីរងគ្រោះមានឈ្មោះ SulEylA KARA BoGA ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិតួកគី កាន់លិខិតឆ្លងដែនលេខU១១៦៨៦៩៣១ ផុតកំណត់០៩/១១/២០២៥ ។ វីហ្សាលេខ Ei០០៩៩៧៩៣ ចូលមកប្រទេសកម្ពុជានៅថ្ងៃទី១៦.០៦.២០១៦ថ្ងៃផុតកំណត់១៨.០៩.២០១៦។

ស្រ្តីរងគ្រោះបានមកលេងភូមិកោះតូច សង្កាត់កោះរ៉ុង នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ បានមួយយប់ប៉ុណ្ណោះ។ សពត្រូវបានសមត្ថកិច្ចរួមមិត្តភក្តិរបស់សព ចងដាក់ក្នុងអង្រឹងសែងមកភូមិកោះតូច រួចដាក់ទូកបញ្ជូនទៅពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីពិនិត្យឲ្យសមត្ថកិច្ចជំនាញ និងគ្រូពេទ្យធ្វើកោសល្យវិច័យឃើញថា សពពិតជាស្លាប់ដោយសារលង់ទឹកមែន។

បច្ចុប្បន្នសពសាក ត្រូវបានប្រគល់ទៅឲ្យស្ថានទូតតួកគីយកទៅចាត់ចែងតាមប្រពៃណី៕

photo_2016-08-11_17-29-51

photo_2016-08-11_17-29-54

photo_2016-08-11_17-29-57

photo_2016-08-11_17-30-01

មតិយោបល់