ព័ត៌មានជាតិ

កាំភ្លើង១ដើម និងអាវខេមរភូមិន្ទក្លែងក្លាយ ត្រូវកម្លាំងសមត្ថកិច្ច២ខេត្តសហការគ្នា បន្តបង្រ្កាបជនសង្ស័យ២១នាក់ បន្ថែមទៀត ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ចាម: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីបានចម្លើយសារភាពរបស់ជនសង្ស័យដែលបង្ក្រាប បានកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៦និង០០នាទីព្រឹក កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ជំនាញអធិការស្រុកជើងព្រៃ បន្តសហការជាមួយជំនាញ ស្នងការរដ្ឋាននគរបាលខេត្តកណ្តាល ជំនាញអធិការដ្ឋានស្រុកស្អាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដឹកនាំផ្ទាល់ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកំពង់ចាម បានបន្តឃាត់ខ្លួនជនសង្ស័យបន្ថែមបានចំនួន ២១នាក់ ស្រីម្នាក់៖

១-ឈ្មោះ សឿន សោភ័ណ្ឌ ហៅ ហឿង ប៉ុន ភេទ ស្រី អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ លក់ដូរ បច្ចុប្បន្ននៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ ២-ឈ្មោះ ឈន ឈីន ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ កសិករ នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ ៣-ឈ្មោះ អ៊ុន លីហួរ ភេទប្រុស អាយុ១៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ សិស្ស នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ ៤-ឈ្មោះ អៃ អេ ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ ៥.ឈ្មោះ ខន សៀង ហៃ ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ៦.ឈ្មោះ ហាក់ ស្រេង ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ៧.ឈ្មោះ ជិន ឡាញ ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិសារាយ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ។ ៨.ឈ្មោះ ទឹម ចាន់ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិសារាយ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ។ ៩.ឈ្មោះ ស៊ីម តុលា ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ១០.ឈ្មោះ សាម សុខឡូត ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ១១.ឈ្មោះ ប្រាក់ សុផាន ភេទប្រុស អាយុ៣៦ឆ្នាំ ជាតខ្មែរ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិពោន ឃុំម៉ុងរាវ ស្រុកត្បូងឃ្មុំ ខេត្តត្បូឃ្មុំ ។ ១២.ឈ្មោះ យ៉ែម ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិបឹងត្រាវ ឃុំស្ដុក ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។ ១៣.ឈ្មោះ ខែម សុគង់ ភេទប្រុស អាយុ៤១ឆ្នាំ ជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិល្វា ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ១៤.ឈ្មោះ ស៊ាន សូរិយា ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិដូនធី ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម។
១៥.ឈ្មោះ តុន រ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរមុខរបរជាងភ្លើង មានទីលំនៅភូមិដូនធី ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម។ ១៦.ឈ្មោះ យ៉េន ផានិត ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិពោន ឃុំមួងរៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ១៧.ឈ្មោះ គឿន សុភ័ណ្ឌ ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរព្រូឡាន មានទីលំនៅភូមិថ្នល់ថ្មី ឃុំវិហារលួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ១៨.ឈ្មោះ ខា សុខុម ភេទប្រុស អាយុ៣៩ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិរលួស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ១៩.ឈ្មោះ ញឹម បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជួសជុលរថយន្ដ រស់នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ២០.ឈ្មោះ នុត សុភ័ណ្ឌ ភេទប្រុស អាយុ២៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ២១.ឈ្មោះ ហ៊ុល ប៊ុនសាន ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាផ្អៀ ខេត្តកំពង់ឆ្នាំង។

ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាម ពណ៌ស សង្ស័យជាថ្នាំញៀនចំនួន៤២កញ្ចប់ (ធំ០៦កញ្ចប់) ទូរស័ព្ទដៃចំនួន ២០គ្រឿង រថយន្តចំនួន០២គ្រឿង កាំភ្លើងកែច្នៃចំនួន០១ដើម ស្រោមកាំភ្លើងK៥៤ ចំនួន០១ ស្លាកលេខខេមរភូមិន្ទ០២បន្ទះ អាយកូម០១គ្រឿង អាវខេមរ:ភូមិន្ទថ្នាក់ឧត្តមសេនីយ៍ត្រីក្លែងក្លាយចំនួន០១សម្រាប់ និងថងវេចខ្ចប់មួយចំនួនធំ៕

មតិយោបល់