តាកែវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៧និង៤០នាទីព្រឹក នៅភូមិបេង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ មានករណីគ្រោះមហន្តរាយអគ្គិភ័យបណ្តាលឲ្យឆេះផ្ទះ បងប្អូនប្រជាពលរដ្ឋអស់ចំនួនមួយខ្នង ទំហំ ៨ម×៦ម ប្រក់ក្បឿង របស់ឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ ៥៤ឆ្នាំ ខូចខាតទ្រព្យសម្បត្តិរួមមាន៖
សម្ភារៈប្រើប្រាស់មួយចំនួនធំ និងប្រាក់៣,០០០$ (បីពាន់ដុល្លារ)
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
ករណីនេះបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ១រថយន្ត ៕

មតិយោបល់