កំពង់ធំៈ ថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២១ ករណីមនុស្សស្លាប់ដោយសារការធ្វើអត្តឃាត (ចង.ក)០១លើក ស្ថិតនៅចំណុចភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ។
ដឹងកើតហេតុ: វេលាម៉ោង ៣និង១៥នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ។
ជនរងគ្រោះឈ្មោះ ក្រួច រួន ភេទ ប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ដឹងព័ត៌មានខាងលើសមត្ថកិច្ចជំនាញបានសហការ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារ សព ដើម្បីចូលរួមពិនិត្យ ទីកន្លែងកើតហេតុ និងសាកសព។
សន្និដ្ឋាន៖ យោងតាមការពិនិត្យកន្លែងកើតហេតុ និងសាកសព ជនរងគ្រោះ ក្រួច រួន ពិតជាស្លាប់ដោយសារការធ្វើអត្តឃាត (ចង.ក)មិនមានការពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។
មូលហេតុ៖ ជនរងគ្រោះសតិមិនប្រក្រតី ។
ក្រោយកើតហេតុសពត្រូវ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់