ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូ នារីអ៊ុតសក់ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៥និង២០នាទី នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

១-ជនសង្ស័យឈ្មោះ វិត សីហា ហៅ រិន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅនិងមុខរបរ មិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ ស៊ុម ផា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អ៊ុតសក់ ។

វត្ថុតាងចាប់យក៖ ដែកចុងស្រួច មានភ្ជាប់សោទីបលេខ៨ចំនួន០១ ដើម ,កូនសោរម៉ូតូ (ចម្លង)ចំនួន០១គ្រាប់ ,ទូរស័ព្ទដៃ០១ គ្រឿងម៉ាក សាំសុង ពណ៌ខៀវ មានស៊ីមកាតលេខ០៧០ ៩០៤ ៦៥៨ (ជារបស់ជនសង្ស័យ) និងម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ ខ្មៅ ឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ ១GU-៥៩៤៨ លេខតួ+ម៉ាស៊ីន=៥១៥៥៦៣៩ (ជារបស់ជនរងគ្រោះ)

បច្ចុប្បន្នជនសង្ស័យឈ្មោះ វិត សីហា ហៅ រិន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់