ព័ត៌មានជាតិ

ប្រជាពលរដ្ឋ នៅបឹងតាម៉ាតសំណូមពរ អាជ្ញាធរ ឲ្យជួយពិនិត្យផ្លូវបេតុងមួយខ្សែ(មានវិដេអូ)

ភ្នំពេញៈ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលរស់នៅតាមបណ្ដោយផ្លូវ បេតុងបឹងតាម៉ាត នឹង អ្នកធ្វើដំណើរ មានការរអ៊ូរទ្រាំមយ៉ាងខ្លាំង ទៅលើកំណាត់ផ្លូវ មួយខ្សែនេះ។

ប្រភពពីប្រជាពលរដ្ឋ ដែលនៅជាប់ផ្លូវខាងលើនេះ បានបន្ដទៀតថា នាពេលសព្វថ្ងៃផ្លូវមួយខ្សែនេះ ត្រូវបាន ចរាចរដោយរថយន្ដ ដឹកដីយ៉ាង គគ្រឹកគគ្រេង ដែលបង្កឲ្យមានការធ្លាក់ អាចម៍ដីរពាត់រពាយពាស់ ពេញផ្លូវ ដែលបណ្ដាលឲ្យ ហុយឡើងសំពោង ពេលដែលគ្មានការស្រោចទឹកឬភ្លៀង ប៉ុន្ដែពេលមានភ្លៀងធ្លាក់ ឬ ក៍ស្រោចទឹកវិញបែរជាធ្វើឲ្យ មានការពិបាក ក្នុងការធ្វើដំណើរទៅវិញ ប្រភពដដែលបានបញ្ជាក់បន្ថែមថា កន្លងផ្លូវនេះ មានអ្នកជិះម៉ូតូដួលជាញឹកញាប់ មកហើយដោយសារតែ ផ្លូវមួយនេះ បានក្លាយពីផ្លូវបេតុង មកក្លាយជា ផ្លូវភក់រអឹលទៅវិញ ដូច្នេះហើយប្រជាពលរដ្ឋ មានការសំណូមពរ ក៍ដូចជាទទូចឲ្យ អាជ្ញាធរខណ្ឌ មេត្តាជួយពិនិត្យ ទៅលើបញ្ហានេះផង។

តាមការបញ្ជាក់ពីលោក នុត ពុធ ដារ៉ា អភិបាលខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថានឹងចាត់ចែងឲ្យលោក អភិបាលរង ខណ្ឌចុះទៅពិនិត្យមើល៕

https://www.youtube.com/watch?v=1ZjE1ywb108&feature=youtu.be

photo_2016-08-11_11-37-58photo_2016-08-11_11-38-06photo_2016-08-11_11-38-08

មតិយោបល់