ព័ត៌មានជាតិ

អាសូរណាស់! នារីសាច់សខ្ចីវ័យក្មេងម្នាក់ លេបថ្នាំសម្លាប់ខ្លួន បណ្តាលឲ្យបាត់បង់ជីវិត

កំពង់ធំ: នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១និង០០នាទី មានករណីនារីសាច់សខ្ចីវ័យក្មេងម្នាក់ បានគិតខ្លីសម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួន បណ្តាលឲ្យបាត់បង់អាយុជីវិត ដោយសារមានបញ្ហាក្នុងគ្រួសារ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្តាលឲ្យបាត់បង់ជីវិតនារីម្នាក់ ។

សពជនរងគ្រោះឈ្មោះ សៀង ស្រីនិច ភេទស្រី អាយុ២២ឆ្នាំ នៅភូមិដូង-ឃុំកើតហេតុ។

មូលហេតុ៖ បណ្តាលមកពីមានបញ្ហាក្នុងគ្រួសារ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសព ជនរងគ្រោះខាងលើ ដើម្បីធ្វើកោសល្យវិច័យ ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចជំនាញបញ្ជាក់ថា ស្រ្តីរងគ្រោះនេះ ពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតពិតប្រាកដមែន។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕

មតិយោបល់