ព័ត៌មានជាតិ

ផ្ទះមន្ត្រីនគរបាលម្នាក់ ត្រូវអគ្គិភ័យឆាបឆេះ បណ្ដាលមកពីមានជនសង្ស័យចូលទៅធ្វើសកម្មភាពជក់ថ្នាំ

បន្ទាយមានជ័យ: នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទីយប់ មានករណីអគ្គិភ័យភ្លើងឆេះផ្ទះមួយបានកើតឡើង ស្ថិតនៅ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយផ្ទះដែលឆេះ ពុំមានម្ចាស់រស់នៅប្រហែលពីរឆ្នាំហើយ និងពុំមានចរន្តអគ្គិសនីឡើយ ។

ម្ចាស់ផ្ទះឈ្មោះ តែ វ៉ាន់ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ មន្ត្រីនគរបាល ហើយផ្ទះបានទុកចោល និងទ្វារផ្ទះ និងរបងមានការទ្រុឌទ្រោមនុស្សអាចចេញចូលបាន ផ្ទះថ្មក្រោមឈើលើ និងទំហំ ៤ម៉ែត្រគុណនិង១៥ម៉ែត្រ។ ក្នុងប្រតិបត្តិការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ២គ្រឿង។

មូលហេតុ៖ ឆេះបណ្តាលមកពីមានជនសង្ស័យចូលទៅធ្វើសកម្មភាពជក់ថ្នាំនៅក្នុងផ្ទះ ព្រោះឃើញមានរបស់ជក់ថ្នាំមួយចំនួនក្នុងផ្ទះ៕

មតិយោបល់