កំពង់ធំៈ ថ្ងៃសៅរ៍ ០៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៧និង៣៥នាទីស្ថិតនៅ ចំណុចភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១លើក បណ្តាលឲ្យរងការខូចខាតនិងបាត់បង់សម្ភារៈអស់ជាច្រើន។
ម្ចាស់ឈ្មោះ ចាន់ យ៉ុង ភេទប្រុស អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះ គល់ រិន អាយុ៥០ឆ្នាំ ។ ប្រភេទសំណង់: ផ្ទះទំហំ០៥មx១០ម ធ្វើអំពីឈើ ប្រក់ក្បឿង និងស័ង្កសី។
ខូចខាត៖ -ឆេះផ្ទះមួយខ្នងទំហំ០៥មx១០ម-ប្រាក់ចំនួន០១លានរៀល-ទូរទស្សន៍ចំនួន០១គ្រឿង
-ម៉ាស៊ីនបូមទឹកចំនួន០១គ្រឿង-ស្រូវចំនួន១០ថាំង-ទូរស័ព្ទចំនួន០១គ្រឿង-គ្រឿងផ្ទះមួយចំនួន-កង្ហារចំនួន០៥គ្រឿង ។
មលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលសន្ទុក បានចេញអន្តរាគមន៍ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ស្មើ០៨ម៉ែត្រគុប រលត់ទាំងស្រុង ។ កម្លាំងចុះអន្តរាគមន៍ពន្លត់សរុបចំនួន០៩នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ីវ សុវណ្ណាអធិការរងសណ្តាប់ធ្នាប់ ៕

មតិយោបល់