ព័ត៌មានជាតិ

រថយន្ត TOYOTA ព្រូសបើកឆ្លងផ្លូវ ត្រូវឡិចស៊ីស330 បុកពេញទំហឹង រងការខូចខាត

ភ្នំពេញៈ រថយន្តឡិចស៊ីស330 បើកទៅត្រង់មិនបានប្រយ័ត្ន ដោយសារតែមានរថយន្ត TOYOTA ព្រូសបើកឆ្លងកាត់មុខលឿនដូចគ្នា មិនបានប្រយ័ត្ននោះទេ ទើបជ្រុលអកហ្សើចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុកគ្នាចំពេញទំហឹង បណ្តាលអោយរងការខូចខាតយ៉ាងដំណំ

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវR6 កែងផ្លូវR8 នៅចំណុចក្នុងបឹងកក់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុខាងលើនេះ គេបានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស330 ពណ៌ត្រីអ៊ី ពាក់ផ្លាកលេខខេមរភូមិន្ទ 02 2-3825 បើកបរតាមបណ្តោយផ្លូវR6 ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះ គឺរថយន្តឡិចស៊ីសគោលបំណងចង់បើកទៅត្រង់ ប៉ុន្តែដោយសារតែមានរថយន្តមួយគ្រឿងទៀតម៉ាក TOYOTA ព្រូសពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2U0546 បើកបរតាមបណ្តោយផ្លូវR8 ទិសដៅមកពីលិចទៅកើត ហើយបើកសិតតែល្បឿនលឿនដូចគ្នា មួយណារថយន្តទាំង២គ្រឿងនោះ ចាប់ហ្វ្រាំងមិនទាន់ទើបជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹង បណ្តាលអោយរថយន្ត TOYOTA ព្រូសរងការខូចខាតដាច់ក្រឡេ មុខផ្នែកខាងឆ្វេង រីឯរថយន្តឡិចស៊ីស330 វិញធ្លាក់កាងមុខ ផ្នែកខាងឆ្វេងនឹងខូចខាត តិចតួចភ្លាមៗនោះ ដែលភាគីទាំងសងខាង បានទុករថយន្តនៅកណ្តាលផ្លូវ រួចដើរទៅគៀនដើម្បីធ្វើការចរចាគ្នា អស់រយៈពេលជិតមួយម៉ោង ចរចាគ្នាអត់ត្រូវក៏ប្រគល់ទៅអោយ សមត្ថកិច្ចធ្វើការទៅតាមនិតិវិធីផ្លូវច្បាប់ ដោយសារតែការបើកបររបស់រថយន្តទាំងសងខាងមិនមានការយោកយល់គ្នា ទើបបង្កអោយមានគ្រោះថ្នាក់ ដូច្នេះតែម្តងខាងរថយន្តឡិចស៊ីស330 សូមស្មើគ្នាហើយខាងរថយន្តព្រូស មិនព្រមស្មើចង់អោយយក រថយន្តគាត់យកទៅជួសជុល

ក្រោយពេលកើតហេតុខាងលើនេះ រថយន្តភាគីទាំងត្រូវបានសមត្ថកិច្ច អោយសមត្ថកិច្ចធ្វើការវាសវែងយកទៅ
រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក៕

មតិយោបល់