សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នាវេលាម៉ោង ១៤ និង៣៦នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅចំនុច ផ្ទះ ជួល ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាបជនបរទេសម្នាក់បានស្លាប់។
ជនរងគ្រោះឈ្មោះ DE GORGUETTE D ARGOEUVES THIERRY FRANCOIS RAYMOND ភេទប្រុស កើតថ្ងៃទី១៧-០៤-១៩៥៣ ជនជាតិ បារាំង កាន់លិខិតឆ្លងដែនលេខ … មុខរបរ គ្រូបង្រៀន ស្នាក់នៅ ទីតាំង កើតហេតុខាងលើ ។
ផ្អែកតាមការ ស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញ និង លោកគ្រូ ពេទ្យអមតុលាការបានសន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់ដោយសារ ជម្ងឺ ទឹក នោម ផ្អែម ដំណាក់ កាល ចុង ក្រោយ ។
សាកសព ត្រូវ បាន សមត្ថកិច្ចប្រគល់ អោយ ក្រុម គ្រួសារ យកទៅធ្វើ បុណ្យ តាម ប្រពៃណី នៅ វត្តប្រាសាទគោកចក ៕




មតិយោបល់