ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីឆក់យកទូរស័ព្ទដៃនៅក្រុងសៀមរាប

សៀមរាបៈ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ កម្លាំងនគរបាល ក្រុងសៀមរាប ដឹកនាំដោយ លោក ដា ចំរើន អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានធ្វើការស្រាវជ្រាវនឹងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ) ក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង៦និង០០ នាទីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចជិតភ្លើងស្តុបសណ្ឋាគារស្មាយលីង ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

ជនសង្ស័យក្រោយទាំង០២នាក់ក្រោយធ្វើសកម្មភាព ហើយ បានគេចទៅលាក់ខ្លួនទៅនៅសង្ងំនៅឯ ស្រុកសូនិគម តែត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប សហការណ៍ជាមួយកន្លាំងនគរបាលស្រុកសូនិគមន៍ ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោកស្នងការ និងលោកស្នងការរង ទទួល ផែន ព្រហ្មទណ្ឌ បានស្រាវជ្រាវ រហូតឈានដល់នាំខ្លួនយកមកសាកសួរនាំ។

-ជនសង្ស័យទី១/ឈ្មោះ ជឿង យូឈាន ហៅ ប៉ាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ សិស្ស ស្រុកកំណើតនឹងបច្ចប្បន្ននៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
-ជនសង្ស័យទី២/ឈ្មោះ ហុង សុភ័ណ្ឌ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ នៅផ្ទះ មានស្រុកកំណើតនៅភូមិខ្នយ ឃុំតាកោ ស្រុកកំពង់លាវ ខេត្តព្រៃវែង បច្ចុប្បន្នជួលបន្ទប់ស្នាក់នៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទ ពីជនរងគ្រោះ ហើយពេលដែលជនរងគ្រោះបើកម៉ូតូដេញតាម ពួកគេបានយកមួកការពារ គប់ទៅលើជនរងគ្រោះបណ្តាលអោយជនរងគ្រោះរ៉េចង្កូតម៉ូតូដួលទៅប៉ះជាមួយនឹងអ្នកធ្វើដំណើរផ្សេងទៀតពិតប្រាកដមែន។

វត្ថុតាងដកហូតបាន
-ម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព០១គ្រឿង
-ទូរសព្ទ័របស់ជនរងគ្រោះ០១គ្រឿង

ជនសង្ស័យនិងវត្ថុតាង ត្រូវបាន កម្លាំង នគរ បាលក្រុងសៀមរាបកសាងសំណុំបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់ ៕

 

មតិយោបល់