ភ្នំពេញៈ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨និង០០នាទី កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ហើយពេលមកដល់ចំណុចមុខសំណង់មិនរាបរយផ្លូវ ៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួន ជនសង្ស័យចំនួនម្នាក់ពីបទជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន។
ជនរងគ្រោះឈ្មោះ សល វិសាល ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
វត្ថុតាងដកហូតបានមាន៖
-ក្រាមពណ៌សថ្លាចំនួន ២៩កញ្ចប់ថង់តូច
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕


មតិយោបល់