ព័ត៌មានជាតិ

ផ្ទះអតីតយោធាម្នាក់ ត្រូវអគ្គិភ័យឆេះ បណ្តាលឲ្យរងការខូចខាត នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោសក័ ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិព្រៃអិដ្ឋ ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានករណីភ្លើឆេះផ្ទះអស់មួយខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ដែលមានទទឹងប្រវែង៤ ម៉ែត្រ បណ្ដោយប្រវែង៥ ម៉ែត្រ ខូតខាតស្រូវ៤ បាវគ្រែ២ ចំនួនឯកសារមួយចំនួន មានប័ណ្ណបើកប្រាក់របស់យោធាមួយចំនួនទៀត ជនរងគ្រោះមានឈ្មោះ ណុប ផាត ភេទប្រុស អាយុ៥៦ ឆ្នាំ ជាអតីតយុទ្ធជន រស់នៅភូមិ-ឃុំកើតហេតុ ខាងលើ ផ្ទះជនរងគ្រោះជាអំណោយ កាកបាទក្រហមកម្ពុជា មូលហេតុដាំបាយហើយធ្វេសប្រហែស ៕


មតិយោបល់