ព័ត៌មានជាតិ

​បើកបរខ្វះការប្រុងប្រយ័ត្ន! រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា រងរបួសធ្ងន់ម្នាក់

​​ប៉ៃលិន: នៅវេលាម៉ោង​៨និង២០​នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើងរវាងរថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា នៅចំណុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

​​​រថយន្តទី១ម៉ាក Hyundai ប្រភេទ រថយន្តស្ទូច ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ​3C-5480 ដោយរថយន្តបែកកង់ចតនៅលើដីចំណីផ្លូវ បើកបរឈ្មោះ ស៊ុន សុខុម ភេទប្រុស អាយុ​២៩ឆ្នាំ មានទីលំនៅនៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាធីនីភ្នំពេញ​។ ​ រថយន្តទី២ម៉ាក Hyundai ពណ៌ស ពាក់ស្លាក លេខកំពង់ធំ 3A-0923 ដឹកស្វាយ បើកបរដោយឈ្មោះ រ៉ា ភេទ ប្រុស អាយុ ២៧ឆ្នាំ របួសជើងខាងស្ដាំ។​ និង​​រថយន្ត​សណ្ដោង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស្រះកែវ ៧០.១១៦៣ បើកបរដោយឈ្មោះ Kitiphat Potsungnoen ភេទ ប្រុស អាយុ ៤៧ឆ្នាំ ជនជាតិថៃ មានទីលំនៅក្នុងភូមិមឿង ឃុំឡុងបន ស្រុកមឿង ខេត្តស្រះកែវ គ្មានរបួស។

មូលហេតុ បណ្ដាលមកពី​រថយន្តដឹកស្វាយបើកបរខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែក​រថយន្ត​ត្រូវបានកម្លាំង​ជំនាញ​​ចារចរណ៍ផ្លូវគោក​ យកទៅរក្សាទុកនៅស្នងកាដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់