ព័ត៌មានជាតិ

រថយន្តមិនដឹងម៉ាកអ្វីទេ បានបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួស បន្សល់តែស្លាកលេខនៅកន្លែងកើតហេតុ រួចបើករត់គេចបាត់ស្រមោល

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិបាគូ សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគឺរថយន្តមិនដឹងម៉ាកអ្វីទេបានបុកម៉ូតូឌ្រីមសង់ ២០១៨ ១គ្រឿង បណ្ដាលឲ្យបុរសម្នាក់រងរបួស រួចបើករត់គេចបាត់ស្រមោល បន្សល់ទុកតែស្លាកលេខ ភ្នំពេញ 2AP-5581 ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងយកវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ ដើម្បីស្វែងរកម្ចាស់បង្កមកទទួលខុសត្រូវតាមនីតិវិធី ៕

មតិយោបល់