ព័ត៌មានជាតិ

Ryan Giggs ៖ យុទ្ធសាស្ត្រ​ដឹកនាំ​ក្រុម Louis van Gaal ស្រដៀង Sir Alex Ferguson

​ទីក្រុង​ឡូអេ​ន​ជើ​ឡេស​៖ យោង​តាម​សារព័ត៌មាន វី​គី​បាន​ចុះ​ផ្សាយ​ឲ្យដឹងថា ជំនួយការ​គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម Ryan Giggs បាន​ធៀប​ចៅហ្វាយ​ដឹកនាំ​ក្រុម​ថ្មី​របស់​បិសាច​ក្រហម Louis van Gaal គឺជា​បុរស​ម្នាក់ ដែល​មាន​ភាពស្រដៀងគ្នា ទៅ​នឹង​អតីត​អ្នក​ដឹកនាំ​ក្រុម Sir Alex Ferguson ។​

​អ្នក​យុទ្ធសាស្ត្រ​ទីលាន​សញ្ជាតិ​ហុ​ល្លង់ បាន​ធ្វើដំណើរ មកដល់ Old Trafford ជាមួយនឹង​ការ​បន្ត ដ៏​គួរឲ្យ​ចាប់អារម្មណ៍​មួយ ខណៈ​កន្លងមក​ធ្លាប់​ដឹកនាំ​ក្រុម ឆ្ពោះទៅ​កាន់​ភាពជោគជ័យ ជាមួយនឹង​ក្លិប Barcelona , Ajax ,Bayern Munich និង​ក្រុម​ជ​ម្រសើជាតិ​ហុ​ល្លង់ ។​

​មុន​នេះ​បិសាច​ក្រហម បាន​បញ្ចប់​ដោយ​ភាព​ឈឺចាប់​បំផុត សម្រាប់​រដូវ​កាល ២០១៣ និង ២០១៤ ដែល​ដឹកនាំ​ក្រុម​ដោយ David Moyes ។ តែ​នៅ​ទីនេះ Louis van Gaal មាន​សុទិដ្ឋិនិយម​បំផុត ដោយ​សង្ឈឹមថា លោក​នឹង​ដឹកនាំ​ក្រុម​ទៅកាន់​កំពូល​តារាង​វិញ​។​
​បើ​ធៀប​ជាមួយនឹង Ferguson គឺ​មាន​ភាពស្រដៀងគ្នា ទៅ​នឹង​អតីត​អ្នក​ដឹកនាំ​ក្រុម​។​
Ryan Giggs បាន​និយាយថា “Van Gaal ជា​ប្រភេទ​មនុស្ស​ដឹកនាំ តាម​បែប​ចិត្តសាស្ត្រ ថែមទាំង​មិន​ងាយ ស្តីបន្ទោស កីឡាករ​ណា​ឡើយ ហើយក៏​មិន​បង្ខំ​ផងដែរ ។ ជាក់ស្តែង​ការដឹកនាំ​គ្រប់​ការប្រកួត​របស់គាត់ គឺ​កម្រ​ឃើញ​គាត់​ធ្វើ​កាយវិការ ឬក៏​ឆ្កា​ដៃ​ឆ្កា​ជើង​នៅលើ​ទីលាន​ណាស់ គឺ​បណ្តោយ​ឲ្យ​កូនក្រុ​មលេង​តាម​ចិត្ត ។ មួយវិញទៀត​អ្វីដែល​លោក Louis van Gaal ធ្វើ​គឺ​ច្រើន​តែ​ច្បាស់ និង​ពូកែ​មិះ​ទឹកចិត្ត​កីឡាក​រណាស់ ជា ពិសេស​នៅ​ពេល​អំឡុង ហ្វឹកហាត់​តែម្តង គឺ​ពូកែ​ស្វែងយល់ថា កីឡាករ​ណា​លេង ត្រូវ​ជើង​នឹង​កីឡាក​រណា​” ។​
​សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ពុធ​កន្លងមកនេះ លោក Louis van Gaal ហោះហើរ​ទៅកាន់​ទឹកដី​អាមេរិក ដោយ​ប្រើ​យុទ្ធសាស្ត្រ​ខ្លួន ជួយ​ឲ្យ​បិសាច​ក្រហម លុត ក្លិប La Galxy ក្នុង​លទ្ធផល ៧ – ០ នេះ​គ្រាន់តែ​ជា​ជំនួប​មិត្តភាព ៕​
Ryan Giggs

មតិយោបល់