ព័ត៌មានជាតិ

Update៖ បុរសម្នាក់កំពុងដើរលើផ្លូវសុខៗ ស្រាប់តែរថយន្តកុងតឺន័របុកអូសកិនស្លាប់មួយរំពេច

ភ្នំពេញ: នៅវេលាម៉ោង ១០និង២៥នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកមនុស្សកំពុងដើរ បណ្ដាលឲ្យស្លាប់ ស្ថិតត្រង់ចំណុចមុខបុរីជីបម៉ុង តាមបណ្ដោយផ្លូវ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ចាន់ ដារ៉ា ភេទប្រុស អាយុជាង ៣០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។
រថយន្តកុងតឺន័រ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-3934 តៃកុងរត់គេច។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តម៉ាកខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុមិនដឹងយ៉ាងម៉េច ក៏បុកជនរងគ្រោះដែលកំពុងដើរលើផ្លូវ អូសកិនស្លាប់មួយរំពេចយ៉ាងអាណោចអាធ័ម ចំណែកអ្នកបើករថយន្តបង្ក បានចុះរត់គេចខ្លួន។

ក្រោយកើតហេតុសមត្ថកិច្ច ចុះមកដល់ទីតាំងវាស់វែងយក វត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ចំពោះសពធ្វើកំណត់ហេតុរួច ដឹកយកទៅតម្កល់ទុក និងធ្វើបុណ្យនៅវត្តចាក់អង្រែលើ៕

មតិយោបល់