សមត្ថកិច្ច ២ស្រុក សហការគ្នា ពួនស្ទាក់ចាប់ចោរ តាមដងផ្លូវជាតិលេខ២

តាកែវៈ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៦និង៣០នាទី មានករណីលួចម៉ូតូ នៅភូមិ សង្កែ ឃុំ ត្រពាំងសាប ស្រុក បាទី ខេត្ត តាកែវ ក្នុងខណៈពេលដែលម្ចាស់មិនបានដកសោចេញពីម៉ូតូ ក្រោយកើតហេតុកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី
នឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល តាមដងផ្លូវជាតិលេខ២ ដេញតាមដល់ស្រុកកណ្តាលស្ទឹង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ពួនស្ទាក់ ចោរបានផ្តួលម៉ូតូទុកចោល ចោរក៏រត់គេចខ្លួនបាត់ ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ច ប្រគល់ជូនទៅម្ចាស់ដើមវិញ៕

មតិយោបល់