កំពង់ស្ពឺៈ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ នៅម៉ោង៩ និង១០នាទីព្រឹក ស្ថិតនៅភូមិផ្ចឹកជ្រុំ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណីបុរសម្នាក់ខឹងប្រពន្ធខ្លួនរត់ចោល ក៏សម្រេចចិត្តដុតផ្ទះឆេះខ្ទេចគ្មានសល់។
បុរសដែលបានដុតផ្ទះខ្លួនឯងមានឈ្មោះ ហេង ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ បណ្តាលអោយឆេះផ្ទះទាំងស្រុង ទំហំ ទទឹង៥ម៉ែត្រ បណ្តោយ៧ម៉ែត្រ សរសរប៊ីតុង កំពស់២ម៉ែត្រកន្លះជញ្ជាំងក្តារនាបក្តាដំបួលប្រក់ក្បឿង និងឆេះអស់ ពូគភួយ មុង កន្ទេលសំលៀកបំពាក់មួយចំនួន និងបែកពាងចំនួនបី។
មូលហេតុ ដែលនាំអោយបុរស ដុតផ្ទះចោល គឺបណ្តាលមកពី ខឹងប្រពន្ធរត់ចោល ហើយជនសង្ស័យ ជាមនុស្សញៀនថ្នាំ ថែមទៀតផង។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនទៅផ្នែកជំនាញដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕


មតិយោបល់