កំពង់ធំៈ យោងតាមផេក វរៈសេនីយ៍ឯក យ៉ង់សំ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទោង បានជួបបុរស ដែលមានភិនភាគដូចក្នុងរូបថតនេះ របៀបដូចជាមនុស្ស សតិ មិនគ្រប់ បានជិះម៉ូតូដួលខ្លួនឯង បណ្តាលឲ្យបាក់ឆ្អឹងដងកាំបិតខាងស្តាំ ហើយត្រូវបានបញ្ជូនទៅព្យាបាល នៅពេទ្យបង្អែកស្រុកស្ទោង ខេត្តកំពង់ធំ បើបងប្អូនណាបានស្គាល់បុរសខាងលើនេះ សូមមកទំនាក់ទំនងជាមួយពេទ្យបង្អែកស្រុកស្ទោង ឬ អធិការនគរបាលស្រុកស្ទោង ដែលមានទូរស័ព្ទលេខ៖ 012 772040 / 0977780119 ៕


មតិយោបល់