ព័ត៌មានជាតិ

Update: តូបលក់ដូរនៅផ្សារពោធិ៍ជិត១០តូប ត្រូវអគ្គិភ័យបំផ្លាញ ក្នុងពេលមួយប៉ព្រិចភ្នែក

ពោធិ៍សាត់: គិតត្រឹមមោ៉ង៩ៈ២០នាទីយប់ ថ្ងៃទី២០មេសានេះអគ្គិភ័យដែលឆេះនៅផ្សារពោធិ៍ ពេលនេះបានរលត់ទាំងស្រុងហើយ ក្រោយពីសមត្ថកិច្ចនិងប្រជាពលរដ្ឋអន្តរាគមន៍ទាន់ពេល។
ស្នងការនគរបាល ខេត្តពោធិ៍សាត់ លោក សារុន ចាន់ធី បានប្រាប់ Post News មុននេះបន្តិចថា ពេលនេះអគ្គិភ័យបានរលត់វិញហើយ ក្រោយពីសមត្ថកិច្ចបានអន្តរាគមន៍ឡានទឹក២គ្រឿង ។
បើតាមលោកស្នងការ ក្រោយអគ្គិភ័យឆាបឆេះតូបលក់ដូរតូចៗនៅក្នុងភូមិ កាលពីម៉ោង០៨:២០នាទី យប់ ថ្ងៃទី២០ មេសា ២០១៦ ក្នុងភូមិពោធិ៍ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ របាយការណ៍បង្ហាញមកថា តូបចំនួន៧តូបត្រូវអគ្គិភ័យបំផ្លាញទាំងស្រុង ប៉ុន្តែមិនមានការរាលដាលបន្តរទៀតឬបំផ្លាញផ្ទះប្រជាពលរដ្ឋទេ ពោលរបួសម្តាយកូន២នាក់ បន្ទាប់សមត្ថកិច្ចអន្តរាគមន៍ឡានទឹក២គ្រឿង ដែលមានចម្ងាយផ្លូវ ជាង ២០គីឡូម៉ែត្រ ពីទីរួមខេត្ត ហើយពេលនេះមូលហេតុ សមត្ថកិច្ចបញ្ជាក់ថា ផ្តើមចេញពីការផ្ទុះហ្គាសពីតូបឈ្មោះ ឈុន វី ៕

  
  
  
  

មតិយោបល់