ព័ត៌មានជាតិ

ជនសង្ស័យចំនួន៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប ពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញ: នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ មានករណីជនសង្ស័យចំនួន៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចបង្រ្កាប ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចម៉ូតូ ត្រង់ចំណុចក្រោមផ្ទះលេខ ២៥អឺ១ ផ្លូវលេខ៨២ ស្ថិតក្នុងភូមិទី១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្ភារ:បាត់បង់៖ ម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1II-3929 (ដកហូតមកវិញ) ។

ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញផ្នែកយុត្តិធម៌,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានឈានដល់ការកំណត់លើមុខសញ្ញា និងធ្វើការឃាត់ជនសង្ស័យចំនួន០៤នាក់៖

១-ឈ្មោះ ជា សុវណ្ណ ហៅជ្រុយ ភេទប្រុស អាយុ៤៩ឆ្នាំ ។ ២-ឈ្មោះ ហេង មករា ភេទប្រុស អាយុ១៨ឆ្នាំ។
៣-ឈ្មោះ រុន ប៊ុនរិន ភេទប្រុស អាយុ២១ឆ្នាំ ។ ៤-ឈ្មោះ នី សុភី ភេទស្រី អាយុ២៦ឆ្នាំ។

វត្ថុតាងដកហូតរួមមាន៖ ម៉ូតូមួយគ្រឿង នឹងដែកកែច្នៃសំប៉ែតមុខស្រួច សម្រាប់ កាច់សោក ម៉ូតូ ចំនួន០២,សោចិញ្ចៀនលេខ៨ ចំនួន០២,សោខ្សៀលេខ៨ រាងអក្សរអិល (L) ចំនួន០១ ជាមធ្យោបាយសម្រាប់ធ្វើសកម្មភាព ។

ជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់