ព័ត៌មានជាតិ

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចេញដីកាសម្រេចដាក់ជនត្រូវចោទម្នាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា លោករស់សាម៉ឺឌីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចដាក់ជនត្រូវចោទម្នាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

យោងតាមដីកាចុះថ្ងៃទី២៣ខែសីហាឆ្នាំ២០១៩ដាក់ជនត្រូវចោទឈ្មោះហ៊នណាំហេងភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរជាងឡានស្នាក់នៅសង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោករស់នៅផ្ទះលេខ២១E3ភូមិ៥ផ្លូវលេខ១៤៨សង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោកភ្នំពេញ។

សូមរំលឹកថាជនត្រូវចោទសមត្ថកិច្ចឃាត់ខ្លួនពីបទៈប្រើហិង្សាដោយចេតនានិងប្រឆាំងរាជការសាធារណៈនិងបើកបរក្រោមឥទ្ធពលនៃជាតិស្រវឹងកាលពីថ្ងៃពុធ៦រោចខែស្រាពណ៍ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី២១ខែសីហាឆ្នាំ២០១៩វេលាម៉ោង១៩នឹង៣០នាទីនៅចំណុចគោលដៅត្រួតពិនិត្យប១៣(BKC)លើផ្លូវព្រះមុនីវង្សកែងផ្លូវក្រមួនសសង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានីភ្នំពេញបណ្តាលឱ្យសមត្ថកិច្ចរងរបួសស្រាលម្នាក់៕

 

មតិយោបល់