កំពង់ឆ្នាំងៈ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ មានករណីគ្រោះអគ្គិភ័យ បណ្តាលឲ្យឆាបឆេះផ្ទះពលរដ្ឋចំនួន២ខ្នងរងការខូចខាត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ត្រង់ចំណុចភូមិត្រែង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
-ផ្ទះទី១ ទំហំ៤គុណ៥មែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងក្ដារ ម្ចាស់ឈ្មោះខែម ភេទស្រី អាយុ៩០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ខូចខាតម៉ូតូ ៣គ្រឿងស្រូវ២៥០០គីឡូក្រាម ថវិកា ១២,០០០,០០០រៀល និងសម្ភារៈប្រើប្រាស់មួយចំនួន ។
– ផ្ទះទី២ ទំហំ៦គុណ៧មែត្រ ប្រក់ក្បឿង ជញ្ជាំងក្ដារ ម្ចាស់ឈ្មោះ សែម ខេន ភេទ ស្រី ៥២ឆ្នាំរស់នៅភូមិ ឃុំខាងលើ បានរងរបួលស្រាល និងខូចខាតសម្ភារៈមួយចំនួន ។
មូលហេតុ៖ នៃការឆាបឆេះនេះ គឺបណ្តាលមកពី ផ្ទុះសេខ្សែភ្លើងនៅផ្ទះទី១ ដោយម្ចាស់មិននៅចាក់សោពីខាងក្រៅ ៕


មតិយោបល់