ព័ត៌មានជាតិ

ស្ត្រីមេម៉ាយម្នាក់ សង្ស័យជនដៃដល់ឡើងទៅអារ-ក សម្លាប់នៅលើផ្ទះទាំងយប់

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ស្ត្រីមេម៉ាយម្នាក់ សង្ស័យជនដៃដល់ឡើងទៅអារ-ក សម្លាប់នៅលើផ្ទះទាំងយប់បណ្ដាលឲ្យស្លាប់ចោលកូនតូចៗកំព្រា៣នាក់នៅចំណុចភូមិសម្លសាប ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះមានឈ្មោះ អឿន ណេន អាយុ៣០ឆ្នាំ ជាស្ត្រីមេម៉ាយកូន៣នាក់ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យជាឃាត. កត្រូវបានកំណត់មុខសញ្ញាបានហើយ បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមឃាត់ខ្លួនយកមកផ្ដន្ទាទោសទៅតាមច្បាប់។

មូលហេតុដែលបណ្ដាលឲ្យឃាត.កសម្លាប់ស្ត្រីជាជនរងគ្រោះ ប្រហែលជាបណ្ដាលមកពីស្នេហាត្រីកោណ នេះបើតាមការបញ្ជាក់ពីអ្នកជិតខាងប្រាប់សមត្ថកិច្ច។

ប្រភពពដដែលបានឲ្យដឹងទៀតថាតែទោះជាយ៉ាងណា សមត្ថកិច្ចនិងតាមចាប់ឲ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកតាមចាប់ឃាតករយកមកសួរនាំ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសទៅតាមច្បាប់៕

 

មតិយោបល់