ព័ត៌មានជាតិ

បុរសម្នាក់ត្រូវឃាត់ខ្លួនភ្លាមៗនៅខេត្តព្រះវិហារ

ព្រះវិហារ: នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៨និង ៥២ នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រអែម បានបង្ក្រាប ករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចបន្ទប់លេខ ៤ ក្នុងសណ្ឋាគារព្រះវិហារជ័យស្ថិតនៅក្នុងភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ (ប្រុស) មានឈ្មោះដូចខាងក្រោម៖
១/ឈ្មោះ លី សំ ហៅ ហុកពីរ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិកំពង់ចិន ឃុំកំពង់ចិន ស្រុកស្ទោង ខេត្តកំពង់ ។
* វត្ថុតាង និងសម្ភារចាប់យករួមមាន៖
១-ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១ កញ្ចប់។
២-ទូរស័ព្ទដៃចំនួន ០១ គ្រឿង។
៣-សម្ភារសម្រាប់វិចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ជនសង្ស័យចំនួន ០១ នាក់ សមត្ថកិច្ចជំនាញយើងបានរៀបចំឯកសារតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចាត់ការបន្តតាមនិតិវិធី៕

 

មតិយោបល់