ព័ត៌មានជាតិ

ទំនិញហួសកាលបរិច្ឆេទការប្រើប្រាស់ នៅផ្សារអង្គមេត្រីចំនួន ១០០.២គីឡូក្រាម ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ រកឃើញ និងដកហូត

កំពង់ស្ពឺៈ យោងតាមផេករបសើអគ្គការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតបប្រជែង និងបង្រ្កាបការក្លែងបន្លំរបស់ CCF បានឲ្យដឹងថានៅរសៀលថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ ដោយមានការសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារអង្គមេត្រី ដែលស្ថិតនៅឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

*ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទការប្រើប្រាស់មានដូចជា៖ នំក្មេង ភេសជ្ជៈ និងចាហួយក្មេងសរុបចំនួន ១០០.២គីឡូក្រាម។ បន្ទាប់មក មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោល។ ក្នុងឱកាសនោះ មន្ត្រីជំនាញក៏បានពន្យល់ផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឱ្យយល់ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា រួមជាគ្នានោះដែរមន្រ្តីសាខាបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) ចំនួន ១០០ផ្ទាំងផងដែរ៕

 

មតិយោបល់