បន្ទាយមានជ័យៈ យោងតាមផេករបសើអគ្គការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតបប្រជែង និងបង្រ្កាបការក្លែងបន្លំរបស់ CCF បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ដោយមានការចូលរួមពី អាជ្ញាធរដែនដី បានធ្វើការដុតកម្ទេចចោលនូវទំនិញចម្រុះដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ៥០១គីឡូក្រាម ការដុតកម្ទេចនេះដែរ បានធ្វើឡើងនៅនៅទីតាំងដីឡូត៍មួយកន្លែងស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សូមជម្រាបផងដែរថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ទាំងនេះ ត្រូវបានសមត្ថកិច្ចចម្រុះ ឆែករកឃើញ និងរឹបអូសបានពីតាមបណ្តាផ្ទះលក់ទំនិញ ម៉ាត និងផ្សារនានា នៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងកំឡុងខែមករា ឆ្នាំ២០២១៕


មតិយោបល់