ឧត្តរមានជ័យៈ នៅវេលា ម៉ោង ៣ និង៣០នាទីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២១ មានករណីព្រះ សង្ឃធ្វើអត្តឃាត (ចងក) នៅវត្តមុន្នីសែនជ័យ ស្ថិតនៅ ភូមិត្រពាំងតាវ ឃុំ ត្រពាំងតាវ ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានព្រះនាម រ៉ែន ភត្រា អាយុ ២៧ឆ្នាំ រស់នៅ ភូមិស្លែពណ៍ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ចងកនិងខ្សែ ភ្លើងសូលា ពណ៌សរប្រវែង ០២ ម៉ែត្រ ក្នុងកុដ ចងទៅនឹង ធ្នឹម ដំបូលកុដ កំពស់ ៤. ៥០ម៉ែត្រ ( បួនម៉ែត្រ កន្លះ ) មូលហេតុ កាលពីមិនទាន់បួសជាព្រះសង្ឃខាងលើប្រើប្រាស់នៅសារធាតុ ញៀនក្រោយពីបានបួស សុំម្តាយសឹក តែម្ដាយ ពុំព្រមអោយសឹក ។
ក្រោយការពិនិត្យរបស់គ្រូពេទ្យ និងសមត្ថកិច្ចជំនាញបញ្ជាក់ថា ស្លាប់ដោយសារចងក ពិតប្រាកដមែន
បច្ចុប្បន្នសព បានតម្កល់ក្នុងវត្តហើយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់