ព័ត៌មានជាតិ

ឃាត់អ្នកញៀននិងល្បែងជល់មាន់២នាក់នៅ ស្រុក អង្គស្នួល

កណ្តាល: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២និង២៥នាទី កិច្ចប្រតិបត្តិការបង្ក្រាប ទីតាំងលេងល្បែងជល់មាន់នៅចំណុចគម្ពោធព្រៃខាងកើតភូមិទួលសេរីឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យ០២នាក់៖
១.ឈ្មោះ អ៊ុសំអាត ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិពោធិ៍បួនឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។
២.ឈ្មោះ ឈឿង សុភក្រ័ ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក នៅភូមិពោធិ៍បួនឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល (ឃាត់ខ្លួន)។
វត្ថុតាងចាប់យកមាន៖
១.ម៉ូតូ០៣គ្រឿង។
២.សត្វមាន់ជល់០២ក្បាល ។
៣.ជញ្ជីងថ្លឹងមាន់០១គ្រឿង និង កូនឆ្នាំង០២ និងចង្រ្កានហ្គាស០១ និង កំប៉ុង០២ និង ថងជរ័០១ និងកម្រាលព្រំ០១ ។
នៅថ្ងៃកេីតហេតុ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលព្រេជ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថានៅគម្ពោធព្រៃខាងកើត ភូមិទួលសេរី ឃុំទួល
ព្រេជស្រុកអង្គស្នួល មានលេងល្បែង ស៊ីសងជល់មាន់ ក្រោយពីទទួលបាន ព័ត៌មានប៉ុស្តិ៍នគរបាលទួលព្រេជ បានរាយការណ៍ជូនលោកអធិការស្រុកអង្គស្នួល បន្ទាប់មក ប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលព្រេជ សហការជាមួយកម្លាំងជំនាញ បានចុះទៅដល់ទីតាំងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងមួយចំនួនដូចខាងលើ។ចំពោះករណីខាងលើនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់