ព័ត៌មានជាតិ

វិធីសាស្ត្រ ៦ យ៉ាង​ដើម្បី​ទាក់ទាញ​ចិត្ត​ស្រីៗ​

​ថ្វី​ត្បិត​តែ​មនុស្ស​ស្រី​គឺជា​ភេទ​មួយ​ដែល​ទន់ខ្សោយ​ក៏ពិតមែន ប៉ុន្តែ​ក្នុង​ការទាក់ទាញ​ចិត្ត​របស់​នាង​ឲ្យ​ពួកគេ​បាក់ចិត្ត​ស្រឡាញ់​មកលើ​អ្នក ក៏​មិន​មាន​ភាពងាយស្រួល​ប៉ុណ្ណោ​ដែរ លុះត្រាតែ​លោក​អ្នកចេះ​ប្រើប្រាស់​នូវ​វិធីសាស្ត្រ​មួយចំនួន​ដើម្បីឲ្យ​នាង​ចាប់អារម្មណ៍​មកលើ​អ្នក​។

១. សម្លៀក​បំពាក់​
​បុរស​មិន​ត្រូវ​ជ្រើសរើស​សម្លៀក​បំពាក់​តឹង​ពេក ឬ​ធំ​ទូលាយ​ពេក​នោះទេ មន្ត​ស្នេហ៍​ទាក់ទាញ​របស់​បុរស​គឺ​ចាប់ផ្តើម​ពី​ការ​ស្លៀកពាក់​ឲ្យបាន​សមរម្យ​តាមបែប​យុវវ័យ​។​

២. ចេះ​កំប្លែង​
​ប្រសិនបើ​អ្នក​អាច​ធ្វើឲ្យ​នារី​ម្នាក់នោះញ​ញឹ​មបាន នៅពេលដែល​នាង​មានទុក្ខ​កង្វល់​នៅ​ក្នុង​ចិត្ត ពេលនោះ​នាង​នឹង​យល់​ថា​អ្នក​គឺជា​បុរស​តែមួយគត់​ដែល​អាច​ជួយ​រំលែក​ទុក្ខ​របស់​នាង​បាន ហើយ​នាង​សប្បាយចិត្ត​គ្រប់ពេលវេលា​។​
6 Point to relate girl
៣. ការ​ផឹកស្រា​
​ការ​ផឹក​ស្រា​មួយ​កែវ​ជាមួយ​គ្នា​អាច​បង្កើត​នូវ​ភាព​ស្និត​ស្នាល និង​អាច​ធ្វើឲ្យ​អ្នក​មាន​ភាពក្លាហាន​ក្នុង​ការនិយាយ​នូវ​ពាក្យពិត​ចេញពី​បេះដូង​ប្រាប់​គ្នា​ទៅវិញទៅមក​។​

៤. ការរៀបចំ ឬ​ក​ពា​
​មិន​ត្រូវ​ធ្វើ​ឬ​ក​ក្រអឺតក្រទម​នៅ​នឹង​ចំពោះមុខ​នាង ដើម្បី​យក​មុខមាត់​នោះឡើយ នេះ​មិន​ត្រឹមតែ​យកចិត្ត​នាង​មិន​បាន​នោះទេ បែរជា​ធ្វើឲ្យ​នាង​មានអារម្មណ៍​ខកចិត្ត​ចំពោះ​អ្នក​ទៅ​វិញ​។​

៥. ភាពស្មោះត្រង់​
​ត្រូវ​ចង់ចាំ​ថា​នារី​ចូលចិត្ត​ការពិត ដូច្នេះ​ហើយ​អ្នក​មិន​ត្រូវ​ព្យាយាម​លាក់បាំង​ឡើយ ប្រសិនបើ​អ្នក​ចេះ​ទទួលខុសត្រូវ​នូវ​ទង្វើ​ដែល​អ្នក​បាន​ធ្វើ នារី​ម្នាក់​នោះ​នឹង​មាន​ទំនុកចិត្ត​លើ​អ្នក​កាន់តែ​ខ្លាំង​ដែរ​។​

៦. ទៅសួរសុខទុក្ខ​គ្រួសារ​ខាង​ស្រី​
​នេះ​បញ្ជាក់ថា​អ្នក​មាន​ទំនាក់ទំនង​កាន់តែ​ល្អ​ជាមួយនឹង​ក្រុមគ្រួសារ​របស់​គេ និង​អាច​បង្ហាញ​ពី​ទឹកចិត្ត​ចេះ​ផ្តល់​តម្លៃ ព្រមទាំង​ចេះ​គោរព​ស្រឡាញ់​ចំពោះ​នារី​ម្នាក់​នោះ​ថែ​ទៀត​៕

មតិយោបល់