ព័ត៌មានជាតិ

លួចម៉ូតូបានមិនទាន់យកទៅលក់ផងជាប់ខ្នោះបាត់

ព្រះសីហនុ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង០២និង០០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១​ នៅម្ដុំខារ៉ាអូខេ៣៣៣ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ កម្លាំងក្រុមល្បាតពួនស្ទាក់នៃការិយាល័យនគរបាលព្រហ្មកម្រិតធ្ងន់បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសេងវិឆៃភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរនិងទីលំនៅមិនពិតប្រាកដពាក់ព័ន្ធបទល្មើសចោរកម្ម(ជាមុខសញ្ញាចាស់)។
វត្ថុតាងដែលចាប់យកបានរួមមាន៖១-ម៉ូតូ០១គ្រឿងម៉ាកScoopyពណ៌ទឹកប៊ិច(មធ្យោបាយធ្វើសកម្មភាព)២-កាបូបស្ពាយពណ៌ប្រផេះចំនួន០១ដែលក្នុងកាបូបស្ពាយនោះមាន៖កាតគ្រីម៉ូតូ០២សន្លឹក,នាឡិកាដៃ០១,កាំមេរ៉ា០១,កូនសោឡានម៉ាកហ្វតចំនួន០១,ឆ្នាំងសាកកុំព្យូទ័រចំនួន០១,ទួលវីល(ដែកអក្សរតេ)ចំនួន០១,កូនសោម៉តូចំនួន០៥,លុយ៥២,០០០រៀលនិងសម្ភារ:ផ្សេងៗទៀត។
នៅពេលសមត្ថកិច្ចសាកសួរជនសង្ស័យបានសារភាពថាចំពោះមធ្យោបាយ(ម៉ូតូម៉ាកScoopy)ធ្វើសកម្មភាពខ្លួនបានធ្វើសកម្មភាពលួចកាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០២១វេលាម៉ោង២៣និង០០នាទីដែលចតក្នុងការិយាល័យរបស់ក្រុមហ៊ុនLanMeiExpressមានទីតាំងស្ថិតក្នុងភូមិ២សង្កាត់លេខ៣ក្រុង/ខេត្ដព្រះសីហនុ។
តាមការលើកឡើងរបស់ជនរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា៖នៅថ្ងៃទី២៧ខែមករាឆ្នាំ២០២១វេលាម៉ោង១និង៤០នាទីខ្លួនបានជិះម៉ូតូដែលលួចបានកាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០២១មកធ្វើសកម្មភាពហែកចម្រឹងបង្អូចចូលផ្ទះរបស់លោកស្រីENOMargaretElizabethJaneភេទស្រីអាយុ៥០ឆ្នាំជនជាតិអង់គ្លេសមុខរបរនាយិការអង្គការម្លប់តាប៉ាងមានទីតាំងស្ដិតក្នុងភូមិ៤សង្កាត់លេខ៤ក្រុង/ខេត្ដព្រះសីហនុធ្វើសកម្មភាពលួចរបស់របរនិងសម្ភារ:ក្នុងផ្ទះទីតាំងខាងលើដោយខ្លួនលួចបានIpadចំនួន០២គ្រឿងLaptopធម្មតាចំនួន០១គ្រឿងនិងLaptopAppleចំនួន០១គ្រឿងឧបករណ៍ភ្ជាប់Wifiរួមនឹងសម្ភារ:មួយចំនួនដូចបានរៀបរាប់ខាងលើ។
បច្ចុប្បន្នជនសង្ស័យរួមទាំងសម្ភារ:វត្ថុតាងត្រូវបាននាំមកកាន់ការិយាល័យនគរបាលព្រហ្មកម្រិតធ្ងន់ដើម្បីកសាងសំណុំររឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ដព្រះសីហនុចាត់ការបន្ដតាមនីតិវិធី៕

 

មតិយោបល់