ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះបន្ទប់ជួល របស់ប្រជាពលរដ្ឋមួយកន្លែង នៅខណ្ឌកំបូល

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ មានហេតុការណ៍ករណីគ្រោះអគ្គិភ័យ ឆាបឆេះបន្ទប់ជួលរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រពាំងគល់ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ករណីនេះមិនទាន់ដឹងពីមូលហេតុច្បាស់ពិតប្រាកដនូវឡើយ ។ កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ ត្រង់ចំណុចកើតហេតុខាងលើ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Pots News យើងខ្ញុំនឹងផ្សាយបន្តជូននាពេលក្រោយបន្ថែមទៀត ៕

មតិយោបល់