ព័ត៌មានជាតិ

ករណីចោរដាក់ថ្នាំបំពុលឆ្កែឆ្មា រួចលួចគោផើម ៣ក្បាល នៅខេត្តតាកែវ

តាកែវ: នៅថ្ងៃច័ន្ទ ១០រោជ ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស2564ត្រូវថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ម៉ោងមិនច្បាស់មានក្រុមចោរមិស្គាល់អត្តសញ្ញាណបានកាត់របងផ្ទះឈ្មោះមឹម ផល ភេទប្រុស អាយុ ៥៥ឆ្នាំ នៅភូមិខ្ពបស្វាយ ឃុំត្រពាំងក្រញូង ដាក់ថ្នាំបំពុលឆ្កែងាប់ ៣ក្បាល.ឆ្មា ២ក្បាល រួចលួចយកមេគោផើមចំនួន ៣ក្បាល សម្បុរស យកទៅបាត់។

ករណីនេះព្រឹកឡើងទើបម្ចាស់ដឹងបាត់ បច្ចុប្បន្នសមត្ថកិច្ចកំពុងចុះស្រាវជ្រាវ៕

មតិយោបល់