ព័ត៌មានជាតិ

ស្លាប់អ្នកបើកបរភ្លាមៗករណីជិះម៉ូតូបុកជាមួយរថយន្ត

កំពង់ចាម: ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១​​ វេលាម៉ោង៩និង២១នាទីលើផ្លូវជាតិលេខ6ចំណុចខាងត្បូងភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងម៉ូតូនិងរថយន្ត ដោយម៉ូតូ១គ្រឿង ម៉ាកហុងដាសេ125ពណ៍ខ្មៅពាក់ស្លាកលេខកំពង់ចាម 1T5722 បើកបរដោយឈ្មោះអំ ឌី ភេទប្រុសអាយុ31ឆ្នាំ នៅភូមិភ្នុំធំ ឃុំជាលាស្រុកបាធាយ កំពង់ចាម មានទិសដៅពីជើងទៅត្បូង ដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្តធំ១គ្រឿង មិនស្គាល់ម៉ាកនិងស្លាកលេខដែលឈប់នៅចិញ្ចើមផ្លូវ ក្រោយពេលកើតហេតុ រថយន្តបានបើករត់បាត់ ។
មូលហេតុ អ្នកបើកបរម៉ូតូផឹកគ្រឿងស្រវឹង ប្រើប្រាស់ល្បឿនលឿនករណីនេះបណ្តាលឲ្យខូចម៉ូតូ១គ្រឿងធ្ងន់ស្លាប់មនុស្ស១នាក់ អ្នកបើកបរម៉ូតូ៕

 

មតិយោបល់