ព័ត៌មានជាតិ

ខឹងបងប្អូនស្ដីបន្ទោស សម្រេចចិត្តផឹកថ្នាំបាញ់ស្មៅ

ប៉ៃលិនៈ គ្រាន់តែរឿងបងប្អូនស្ដីបន្ទោសបន្តិចបន្តួចសោះ យុវជនម្នាក់បានសម្រេចចិត្តផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន ដោយគ្មានចិត្តស្ដាយស្រណោះអ្វីសោះ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងខេត្តប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា យុវជនដែលសម្រេចចិត្តផឹកថ្នាំសម្លាប់ខ្លួននោះ ឈ្មោះ អ៊ុ វណ្ណេត អាយុ១៨ឆ្នាំ មុខរបរធ្វើចម្ការ។ ប្រភពដដែលបានបន្តថា មូលហេតុដែលធ្វើឲ្យយុវជននេះគិតខ្លី គឺគ្រាន់តែបងប្អូនស្តីបន្ទោសបន្តិចបន្តួចសោះ ស្រាប់តែយុវជននេះខឹង ហើយសម្រេចចិត្តផឹកថ្នាំបាញ់ស្មៅ (ទឹកខៀវ) បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

photo_2016-10-06_10-30-57

មតិយោបល់