ព័ត៌មានជាតិ

ក្មេង២នាក់លង់ទឹកស្រះស្លាប់ ភ្លាមៗនៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំង២០២១ វេលាម៉ោងប្រហែល១១និង០០ នាទី មានករណីលង់ទឹកស្រះស្លាប់ នៅភូមិ ចម្ការស្វាយ ឃុំ សេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បណ្តាល ឲ្យស្លាប់ក្មេងចំនួន ០២ នាក់÷
១ – ឈ្មោះ យន គីមមួយ អាយុ០៤ឆ្នាំ ភេទស្រី រស់នៅភូមិកើតហេតុខាងលើ ។
២ – ឈ្មោះ ហៀង ដាលីន ភេទ ប្រុស ឣាយុ ០៣ ឆ្នាំរស់នៅភូមិឃុំខាងលើ ។
មូលហេតុ ដោយឪពុក ម្តាយ ក្មេងទាំង ០២ ខាងលើនេះចេញទៅធ្វើការទាំងអស់គ្នា ហើយទុកឣោយនៅជាមួយ តា យាយ ជានាក់មើល ៕

 

មតិយោបល់