ព័ត៌មានជាតិ

ហិង្សាក្លាយជាទុក្ខសោក! ដុតផ្ទះខ្លួនឯងចោលព្រោះតែកំហឹង

ស្ទឹងត្រែងៈ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០ នាទី នៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្ត ស្ទឹងត្រែង មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នង បណ្ដាលឲ្យខូចខាតទាំងស្រុង ផ្ទះមានទំហំ ៥x៥ ម៉ែត្រ សង់ផុតពីដីជញ្ជាំងក្តារប្រក់ស័ង្កសី ។

ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ថុន ងុិត អាយុ ២៥ ឆ្នាំ និងប្រពន្ធឈ្មោះហឿន ណៃហ៊ា អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ។

មូលហេតុ: បណ្តាលមក ពី ប្រេីអំពើហិង្សាក្នុងគ្រួសារ (ដុតផ្ទះខ្លួនឯង) គឺជនសង្ស័យឈ្មោះ ថុន ងុិត ដែលត្រូវជាប្ដី កម្លាំងនគរបាលប៉ុស្តិ៍បានឃាត់ខ្លួនរួចបញ្ជូនមកការិយាល័យជំនាញ ។

បញ្ជាក់: មិនបានយករថយន្តអគ្គិភ័យទៅជួយអន្តរាគមន៍ពន្លត់ទេដោយសារចំងាយផ្លូវឆ្ងាយ៕

 

មតិយោបល់