នាយករដ្ឋមន្ត្រីនូវែលសេឡង់ ចេញបញ្ជាបិទខ្ទប់ប្រទេសទាំងមូល ក្រោយរកឃើញកូវីដ-១៩ តែ ១ករណីប៉ុណ្ណោះ

 

(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Jacinda Ardern នៅថ្ងៃអង្គារនេះ បានប្រកាសពីការអនុវត្តវិធានការបិទខ្ទប់ នៅទូទាំងប្រទេស បន្ទាប់ពី មានសេចក្ដីរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ចំនួន១ករណីថ្មី តែប៉ុណ្ណោះក្នុងទីក្រុង Auckland ដែលជាទីក្រុងមានមនុស្សរស់នៅច្រើនបំផុត របស់នូវែលសេឡង់។

បើតាមលោកស្រី Jacinda Ardern វិធានការបិទខ្ទប់នឹងត្រូវអនុវត្ត នៅទីក្រុង Auckland រយៈពេល៧ថ្ងៃ ខណៈនៅតំបន់ផ្សេងទៀត គឺមានរយៈពេល៣ថ្ងៃ។ លោកស្រី បន្ថែមថាអាជ្ញាធរកំពុងសន្មត់ថា ករណីឆ្លងថ្មីនោះ គឺជាករណីវីរុសបំប្លែងថ្មី Delta ដែលមានសមត្ថភាពឆ្លងរាលដាលយ៉ាងឆាប់រហ័ស ប៉ុន្តែវាមិនទាន់ត្រូវបានកំណត់ច្បាស់នៅឡើយទេ។

ករណីឆ្លងថ្មី ១ករណីខាងលើនេះ គឺជាករណីឆ្លងក្នុងសហគមន៍ ដែលត្រូវបានរកឃើញជាលើកដំបូងឡើងវិញ នៅនូវែលសេឡង់ ក្នុងរយៈពេល៦ខែមកនេះ៕

ប្រភព៖ Reuters

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *