កំពង់ចាម ៈ យោងតាមផេករបស់ការិយាល៏យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲុ្យដឹន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១ និង១០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ដាក់ប្រាក់) នៅចំណុចក្រោមដើមស្វាយ ស្ថិតនៅភូមិក្បាលកោះ ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ជាលទ្ធផលសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៤នាក់គឺ៖
១- ឈ្មោះ ធឿន បូ ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិគគី ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
២-ឈ្មោះ រឿន រ័ត្ន ភេទប្រុស អាយុ៥៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិក្បាលកោះ ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
៣-ឈ្មោះ នឹង គ ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្ញូង ឃុំខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម
៤-ឈ្មោះ យ៉ា ឌី ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអង្គរជ័យ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម
និងដកហូតវត្ថុតាងរួមមាន៖
១-ម៉ូតូចំនួន០៨គ្រឿង
២- កន្ត្រក់មាន់ចំនួន០១
៣-មាន់ជល់ចំនួន០១
៤-ទូរសព្ទដៃចំនួន០៦គ្រឿង
៥-ប្រាក់រៀលចំនួន៩៧០,០០០រៀល (ប្រាំបួនសែនប្រាំពីរម៉ឺនរៀល)
៦-ប្រាក់ដុល្លារចំនួន៩០០ដុល្លារ(ប្រាំបួនរយដុល្លាអាមេរិក)
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕
មតិយោបល់