បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា អាជីវករម្នាក់ទៀតហើយ ដែលលក់គ្រឿងទេសនៅផ្សារហ៊ុយឡេងស្រុកភ្នំស្រុក ត្រូវបានជនមិនស្គាល់មុខធ្វើសកម្មភាពលួច យកកាបូបលុយទៅបាត់ ដោយសុវត្ថិភាព ដោយមិនរំខានទៅដល់សមត្ថកិច្ចសោះឡើយ ។
ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា នៅវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ មានគ្រោះ ឈ្មោះ ឌុល សាលឹត ភេទស្រី អាយុ៥៣ ឆ្នាំ នៅភូមិស្រះឈូកខាងលិច ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាអាជីវករលក់គ្រឿងទេស នៅផ្សារហ៊ុយឡេង ស្ថិតក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក បានមកប្តឹងថា វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ គាត់បានបាត់កាបូបលុយ ដែលក្នុងកាបូបនោះ មាន៖១-ប្រាក់រៀលចំនួន៣,៤០០,០០០រៀល(បីលានបួនសែនរៀលគត់), ២-ប្រាក់បាតចំនួន៣,០០០បាត(បីពាន់បាត),៣-ប័ណ្ណបើកបរចំនួន០១សន្លឹក,៤-កាតគ្រីឡានចំនួន០១សន្លឹក,៥-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០២សន្លឹក កាបូបនោះមិនដឹងបាត់ពីពេលណានោះទេ ព្រោះគាត់រវល់លក់ដូរមិនបានមើលកាបូបប្រាក់ដាក់ក្នុងធុងកាវពណ៌ស លុះពេលដែលគាត់រើអីវ៉ាន់ទៅផ្ទះទើបដឹងថាបាត់កាបូបលុយ ។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីទទួលបណ្តឹងកម្លាំងនគរបាលជំនាញ អធិការដ្ឋាននគរបាលស្រុក បានចុះទៅដល់កន្លែងកើតហេតុ ឆែកកាម៉ារ៉ាសុវត្ថិភាព មើលមិនឃើញមុខសញ្ញាទេ ដោយកំបាំងនិងផ្ទាំងក្រណាត់ ។ ម្យ៉ាងវិញទៀតជនរងគ្រោះ បានដឹងថាបាត់កាបូបលុយតាំងពីម៉ោង១០និង៣០នាទីព្រឹក ទើបមកប្តឹងសមត្ថកិច្ច នៅវេលាម៉ោង៥និង៣០នាទីល្ងាច ដូច្នេះវាមានការយឺតយ៉ាវក្នុងកិច្ចប្រតិបត្តិការ ។ ទាក់ទិននឹងករណីចោរកម្មនេះ កម្លាំងនគរបាលជំនាញ កំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញា ដើម្បីឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕
មតិយោបល់