ផ្ទះ ព័ត៌មានជាតិ អតីតយោធិនម្នា...

អតីតយោធិនម្នាក់ត្រូវជនសង្ស័យវាយ និងដុត បណ្ដាលឲ្យរបួសធ្ងន់ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

0

បន្ទាយមានជ័យ: ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពប្រើអំពើហឹង្សាវាយទៅលើជនរងគ្រោះ អតីយុទ្ធជនម្នាក់ត្រូវបណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចផ្លូវ៥០២ ស្ថិតក្នុងភូមិបន្ទាយទី០២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រួចយកម៉ូតូទៅទម្លាក់ចូលក្នុងទឹកស្រះ។ជនរងគ្រោះត្រូវបានជនសង្ស័យវាយត្រូវក្បាលនិងមុខជាច្រើនកន្លែងសន្លប់ហើយជនសង្ស័យអូសជនរងគ្រោះដាក់លើគំនរឈើដែលជនសង្ស័យចាក់សាំងដុត តែត្រូវបានប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមផ្លូវប្រទះឃើញទាន់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០១​ ខែកុម្ភ: ឆ្នាំ២០២១ ក៏ទាញចេញពីកន្លែងឆេះ ហើយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ប៉ុន ស្រុកមង្គលបូរី តែជាអកុសលដោយរបួសធ្ងន់ធ្ងរជនរងគ្រោះបានស្លាប់ពេលដល់មន្ទីរពេទ្យ។

លោកអធិការបានបញ្ជាក់ថា៖ ជនរងគ្រោះឈ្មោះ រុង រឿង ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិបន្ទាយទី០២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ អតីតជាយោធិនចូលនិវត្ត។ចំណែកជនសង្ស័យឈ្មោះ វុន ឡៃហៀក​​ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាជនប្រើប្រាស់គ្រឿងញៀន ក្រោយពីធ្វើសកម្មភាពរួចកម្លាំងនគរបាលបានធ្វើការស្រាវជ្រាវឈានដល់ការចាប់ឃាត់ខ្លួន នៅរសៀលថ្ងៃទី០១ ខែកុម្ភ: នេះផងដែរ ។

លោកអធិការនគរបាលស្រុកម៉ាឡៃ វរសេនីយ៍ឯក បេ សំអាត ឲ្យដឹងទៀតថា៖ ជនរងគ្រោះ ត្រូវជនល្មើសវាយត្រូវរបួសក្បាលនិងមុខធ្ងន់ រួចបានអូសទៅដាក់លើគំនរឈើដែលជនល្មើសបានចាក់សាំងដុត លុះប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវប្រទះឃើញនាំគ្នាអូសជនរងគ្រោះចេញ បានរួចផុតពីភ្លើងឆេះ ចំណែកម៉ូតូជនរងគ្រោះម៉ាកឌ្រីមពណ៌ខ្មៅស្លាកលេខបន្ទាយមានជ័យ-I-8433 ត្រូវបានជនសង្ស័យយកទៅលាក់ទុកក្នុងទឹកស្រះក្រោយផ្ទះរបស់គេ ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ វុន ឡៃហៀក ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃកំពុងរៀបសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់