ព័ត៌មានជាតិ

ស្រ្តីវ័យចំណាស់ម្នាក់ ទៅមើលមងដាក់នៅទឹកព្រែក បណ្តាលឲ្យលង់ស្លាប់ យ៉ាងអាណោចអាធ័ម

ស្វាយរៀង: នៅវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២១ មានករណីស្រ្តីម្នាក់ ទៅមើលមងដាក់ត្រីនៅទឹកព្រែក បណ្តាលឲ្យលង់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ។

សពជនរងគ្រោះឈ្មោះ យស់ ឡូត អាយុ៥៤ឆ្នាំ មុខរបរកសិករ រស់នៅ-ឃុំកើតហេតុ ។

ដំណើររឿងហេតុ៖ នៅមុនកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានចេញពីផ្ទះធ្វើដំណើរទៅមើលមង ដែលបានដាក់យកត្រីនៅឯព្រែកខាងត្បូងផ្ទះ នាវេលាម៉ោងប្រមាណជា៧ព្រឹក ។ លុះរហូតមកដល់ម៉ោង១១និង៣០នាទីជិតថ្ងៃត្រង់ ក្រុមគ្រួសារមានការងឿងឆ្ងល់ ដោយពុំឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញ ក៏បាននាំគ្នាចេញដើរទៅតាមរក ពេលមកដល់ត្រង់ចំណុតកើតហេតុ កន្លែងដាក់មងក្នុងព្រែក តែពុំឃើញជនរងគ្រោះនោះទេ ដោយឃើញតែអាវទុកនៅលើភ្លឺព្រែក ពេលនោះសាច់ញាតិ បាននាំគ្នាចុះរាវនៅក្នុងទឹកព្រែក ក៏បានប្រទះឃើញសាកសពជនរងគ្រោះនៅក្នុងទឹកនោះតែម្តង ។ ស្រ្តីរងគ្រោះខាងលើ មនុស្សស្រវឹងស្រា ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ រួចបញ្ជាក់ថា ពិតជាស្លាប់ដោយសារលង់ទឹកព្រែកប្រាកដមែន ហើយអនុញ្ញាតឲ្យសាច់ញាតិយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់